You are currently viewing យាយព្រឿង ដែលជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្ត ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់ខ្លួន

យាយព្រឿង ដែលជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្ត ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់ខ្លួន

ស្ទឹងត្រែងៈ នៅវេលាម៉ោង ០៤ទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់ រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង កម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួន យាយព្រឿង ជាជនជាតិវៀតណាម ដែលជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្ត និងមានទីតាំងស្តុកឈើជាច្រើនកន្លែង នៅក្នុងខេត្តស្ទឹងត្រែង។

បើតាមសំដីភ្នាក់ងារ GRK News បានបញ្ជាក់ប្រាប់ថា កាលពី ម៉ោង១២និង៣០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាបព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ រកឃើញគំនរឈើដ៏ច្រើន ត្រូវបានគេយកទៅលាក់ទុកនៅក្នុងដីចម្ការ ស្ថិតក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលឈើទាំងនោះ គឺជាប្រភេទឈើប្រណីត ដែលមានចំនួនដ៏ច្រើន ត្រូវបានក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ សហការជាមួយរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនឈើទាំងនោះ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់តាំងពីរសៀលថ្ងៃទី១២ ខែតុលា រហូតដល់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ទើបរួចរាល់ ដែលឈើទាំងនោះ មានចំនួន៦ឡានសាំយ៉ុង និង៦ឡានបែន ។

បន្ទាប់ពីកម្លាំងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ អូរពងមាន់រួចហើយ ស្រាប់តែនៅវេលាម៉ោង០៤ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក៏មានវត្តមានយាយព្រឿង ថៅកែឈ្មួញឈើល្មើសច្បាប់ ជាមួយកម្មករចំនួន១០នាក់ និងរថយន្ត០២គ្រឿង ដែល០១គ្រឿងម៉ាកបាឡែន ពណ៌ស និងមួយគ្រឿងទៀតម៉ាកសាំយ៉ុង ចូលមករំដោះឈើ និងឡោមព័ទ្ធមកលើកងកម្លាំង ដែលកំពុងយាមឈើនៅក្នុងទីតាំងនោះថែមទៀត ។

ភ្នាក់ងារបានបន្តអោយដឹងថា ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក៏បានឃាត់ខ្លួន យាយ ព្រឿង ក្នុងបទល្មើសជាក់ស្តែង មករំដោះឈើនៅក្នុងបរិវេណរដ្ឋបាលព្រៃឈើ សង្កាត់អូរពងមាន់។ ដោយឡែក កម្មករ១០នាក់ ត្រូវបានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយបច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថកំពុងតាមស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់បន្ថែមទៀតថា មួយរយៈកន្លងទៅនេះ ក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបំពេញការងារ ដោយចុះស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ យ៉ាងសកម្ម ដូចជាករណី ឈើជាច្រើនកំណាត់នៅក្នុងដីចម្ការ ស្ថិតនៅក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក គឺឈ្មួញយាយ ព្រឿង នេះតែម្តង ដែលបានយកទៅលាក់ទុកស្ទើរតែគ្រប់ទីកន្លែង ដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការរុករក។

បច្ចុប្បន្ន យាយព្រឿង ជាជនជាតិវៀតណាម ដែលជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្តនោះ កំពុងស្ថិតក្រោមការសួរនាំពត៌មាន ពីកម្លាំងកងរាជអាវុធហត្ថ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
%e1%9f%a6%e1%9f%a6

%e1%9f%a6%e1%9f%a6%e1%9f%a6

%e1%9f%a6%e1%9f%a6%e1%9f%a6%e1%9f%a6

%e1%9f%a6%e1%9f%a6%e1%9f%a6%e1%9f%a6%e1%9f%a6

%e1%9e%8f%e1%9f%a1