You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែឧសភា

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែឧសភា

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែឧសភា ទិសដៅសកម្មភាពការងារខែមិថុនា ឆ្នាំ២០២២ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្កិ និងប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួម មេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងនាយទាហាន នាយទាហានរងដែលមានការពាក់ព័ន្ធ។