តាកែវៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ បើតាមប្រភពពត៌មានពីមន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៩ និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
មន្ត្រីកងរាជអាវុធហត្ថ ដដែលបានបន្ត ឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. សុិន រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
០២. សៅ សឿន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ ៤,៤៣ក្រាម
០២. ទូរស័ព្ទចំនួន០២គ្រឿង
០៣. ម៉ូតូ ចំនួន០២គ្រឿង
០៤. កាតគ្រីម៉ូតូចំនួន០១ កំពង់ស្ពឺ ១E០៩១៧
០៥. លុយខ្មែរចំនួន ៩០ម៉ឺនរៀល និងលុយដុល្លាចំនួន២៨២ដុល្លា
០៦. សម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង បានកសាងសំណុំរឿង បញ្ចូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី។