នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមេសា ទិសដៅសកម្មភាពការងារខែឧសភា ឆ្នាំ២០២២ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្កិ និងប្រគល់លិខិតសរសើរ បណ្ណសរសើរ ជូននាយ-នាយរងអាវុធហត្ថចំណុះការិយាល័យនីតិកម្ម និងអធិការកិច្ច។ ពិធិនេះក្រោមអធិបតីភាពលោក វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានសមាសភាពចូលរួមនាយរង ការិយាល័យ នាយផ្នែក ជំនួយការ និងបុគ្គលិកចំណុះការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។