កំពង់ធំ ៖ព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី អាំង ធានអ៊ី នាយការិយាល័យសុខាភិបាល មន្ទីរភស្ដុភារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារអាវុធហត្ថខេត្ត ចំនួន ៤,០២៥,០០០រៀល ប្រគល់ជួនផងដែរ។