សៀមរាប៖ ព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពីធីប្រកាសតែងតាំផ្លាសប្ដូរមុខតំណែង និងជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់យោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីយភាព លោក ឧត្ដមសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពី លោក មេញ្ជាការរង លោក ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង-ស្រុក នាយទាហាន ទាយទាហានរង នៃកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។