ព្រះវិហារ៖ ព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសផ្លាស់ប្ដូរមុខតំណែងយោធិន និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនយោធិន នៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ -មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។