You are currently viewing ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពមិត្តភាពកម្ពុជា-វៀតណាម ចុះពិនិត្យជំងឺ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិកោះថ្ម

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពមិត្តភាពកម្ពុជា-វៀតណាម ចុះពិនិត្យជំងឺ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិកោះថ្ម

ត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក រ័ត្ន ចាន់ណា មេបញ្ជាការរង ខេត្តត្បូងឃ្មុំ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្តដឹកនាំកម្លាំងសហប្រតិបត្តិការជាមួយកងទ័ពប្រជាជនវៀតណាម ការពារសន្តិសុខ រក្សាសុវត្ថិភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពមិត្តភាពកម្ពុជា-វៀតណាម ចុះពិនិត្យជំងឺ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយក្នុងរយៈពេល០២ថ្ងៃនេះ ក្រុមគ្រូពេទ្យមិត្តភាពកម្ពុជា-វៀតណាម បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋសរុបចំនួន ១,៣៨១ នាក់ ប្រុស ៨៧៧នាក់ ស្រី ៥០៤នាក់ កុមារ ១១៧នាក់ ព្រះសង្ឃ ១អង្គ។

សូមបញ្ជាក់ផងដែរថា៖ សកម្មភាពនេះបានបង្ហាញអំពីមិត្តភាពកម្ពុជា-វៀតណាម មុននឹងពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រីលើកទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងនោះផងដែរក៏មានពីធីប្រគល់អាហារូបករណ៍ដល់សិស្សក្រីក្រ និងផ្ដល់ពូជគោចិញ្ចឹមដល់ប្រជាជនដែលមានជីវភាពក្រលំបាកនៅតំបន់ជាប់ព្រំដែន (កម្ពុជា-វៀតណាម) ស្ថិតនៅទីតាំងអគារវប្បធម៌ ឃុំឡុកតិន ស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម។