ស្ទឹងត្រែង៖ នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ ប្រារព្ធពីធីប្រកាសតែងតាំផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមអធិបតីយភាព លោក ឧត្ដមសេនីយត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោក មេញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក នាយទាហាន នាយទាហានរង ដែលមានការពាក់ព័ន្ធ។
បន្ទាប់ពីពីធីនេះចប់ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ធ្វើពិធីចែកអាវភ្លៀងជូនដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។