You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងយោធិននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងយោធិននៃកងរាជអាវុធហត្ថ

មណ្ឌលគិរី៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពីធីប្រកាសផ្លាស់ប្ដូរមុខតំណែងយោធិន និងប្រគល់ប័ណ្ណសសើរ លិខិតសរសើរ ព្រមទាំងបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ក្រោមអធិបតិភាព លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានវត្តមានចូលរួម លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ការិយាល័យ មេបញ្ជាការ មេបញ្ជាការងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក។