កំពង់ធំ: ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែតុលា និងទិសដៅអនុវត្តន៍ការងារខែវិច្ឆិការ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង
លោកនាយរងសេនាធិការដ្ឋាន ប្រធានមន្ទី អនុប្រធានមន្ទី នាយការិយាលយ័ និងមេបញ្ជាការកងរាជអាវុធហត្ថក្រុងស្រុកទាំងទាំង៨ ក្នុងខេត្ត។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល បានផ្សព្វផ្សាយបទបញ្ជារបស់មេបញ្ជាការ កងរាជអាវុធហត្ថ លេីផ្ទៃប្រទេស និងបានសង្កត់ធ្ងន់អោយមន្ត្រីក្រោមឱវាត ត្រូវយកចិត្តទុកដាក់
ទប់ស្កាត់ និងបង្ក្រាប អោយបានាទាន់ពេលវេលារាល់បទល្មេីសផ្សេង ដែលកេីតមានឡេីងនៅក្នុងភូមិសាស្រ្ត្តរបស់ខ្លួន និងត្រូវយកចិត្តទុកដាក់បង្ក្រាប ដាច់ខាត ករណីគ្រឿងញៀន
ហើយ ត្រូវជួយ្សពផ្សាយ និងពន្យល់ពីច្បាប់ចរាចរ ពិសេសកងរាជអាវុធហត្ថ ត្រូវគោរពច្បាប់ចរាចរ ៕