You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២២ និងណែនាំផ្សព្វផ្សាយការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះដែរក៏មានការរៀបចំធ្វើពិធីបំពាក់ឋានន្តរសក្កិ ប្រកាសតែងតាំងផ្លាស់ប្តូរមុខដំណែង និងជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលផងដែរ។ ក្នុងនាមលោកជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល សូមអបអរសាទរ និងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះស្នាដៃ ដែលនាយទាហាននាយទាហានរងនៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការបំពេញតួនាទី បេសកកម្មរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈកន្លងមក។ ការបំពាក់ឋានន្តរសក្កិ ការតែងតាំងផ្លាស់ប្តូរមុខតំណែងថ្មី និងជូនប័ណ្ណសរសើរ លិខិតសរសើរ នាពេលនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងមានទំនុកចិត្តពីសំណាក់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំបំពេញតួនាទីភារកិច្ច មិនខ្លាចនឿយហត់ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែក ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។