You are currently viewing កម្លាំងអាវុធហត្ថហត្ថខេត្តព្រះវិហារ សហការបង្ក្រាបជនសង្ស័យករណីឃាតកម្ម

កម្លាំងអាវុធហត្ថហត្ថខេត្តព្រះវិហារ សហការបង្ក្រាបជនសង្ស័យករណីឃាតកម្ម

ព្រះវិហារ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ អាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាល ខេត្តព្រះវិហារ បានចាប់ខ្លួនជនល្មើសដែលបានកាប់សម្លាប់ជនរងគ្រោះឈ្មោះ ទុយ ទឺ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរទិញអេតចាយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បច្ចុប្បន្នកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសខេត្តព្រះវិហារកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយតាមនីតិវិធី។