You are currently viewing វរសេនីយ៍ឯក ហ៊ុយ វុទ្ធ អញ្ជើញបើកចែកអាវភ្លៀវដល់នាយ នាយរង និងពលអាវុធហត្ថខេត្តព្រៃវែង

វរសេនីយ៍ឯក ហ៊ុយ វុទ្ធ អញ្ជើញបើកចែកអាវភ្លៀវដល់នាយ នាយរង និងពលអាវុធហត្ថខេត្តព្រៃវែង

ព្រៃវែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រៃវែង អញ្ជើញបើកចែកអាវភ្លៀវ ដែលជាអំណោយដ៍ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់។