You are currently viewing នារីជាបុគ្គលិករោងចក្រម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីបន្លំប្រាក់ចំនួន១៥ម៉ឺនដុល្លា

នារីជាបុគ្គលិករោងចក្រម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីបន្លំប្រាក់ចំនួន១៥ម៉ឺនដុល្លា

កំពង់ឆ្នាំងៈ នារីជាបុគ្គលិករោងចក្រម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីរំលោកលើទំនុកចិត្ត នៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។

បើតាមប្រភពពត៌មានពីលោកអនុសេនីយ៍ឯក ខឹម វណ្ណារិទ្ធ មន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះគឺឡើងទៅតាមពាក្យបណ្តឹងរបស់តំណាងរោងចក្រ ហីរាយហ្សិនអៅដ័រ បានប្តឹងឈ្មោះ សាន សុភក្តី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម ដែលចោទប្រកាន់ថា បានលួចបន្លំប្រាក់របស់ក្រុមហ៊ុនចំនួន១៥ម៉ឺនដុល្លា។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងសាកសួរចម្លើយ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។
%e1%9e%b9%e1%9f%a1

%e1%9e%b9%e1%9f%a2