កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់លែង សហការចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចវាលភក់ ស្ថិតនៅភូមិក្រម៉ាល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនក្រឡាញឹកចំនួន២២ កន្លែង ប្រវែងសរុប ១,១០០ម៉ែត្រ, លូសាច់អួនចំនួន ៣២មាត់, បង្គោលចំនួន ៥៥០ដើម និងលែងកូនត្រីចម្រុះចូលទន្លេវិញ
ចំនួន៥០គីឡូ។
សំភារៈ និងវត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ។