សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខបានធ្វើការអប់រំផ្សព្វផ្សាយអំពីបទល្មើសសម្អាតសាក់ប្រាក់ និងអំពីច្បាប់ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ ដល់នាយ នាយរង និងពលអាវុធហត្ថខេត្តសៀមរាប។