កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រុមការងាររបស់ស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ី វណ្ណា នាយការិយាល័យបច្ចេកទេសបានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពមធ្យោបាយ (រថយន្ត និងទូកម៉ាស៊ីន) ដែលស្ថិតនៅក្នុងបញ្ជីគ្រប់គ្រងរបស់មន្ទីរសម្ភារបច្ចេកទេស កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។