You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការរក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការរក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១

ព្រះសីហនុ៖ ដោយទទួលបានអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការរក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

 

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍/វរសេនីយ៍/អនុសេនីយ៍ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរជំនាញទាំង០៧ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកផងដែរ។

ក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆមាសទី១ ឆ្នាំ២០២២នេះ មានសិក្ខាកាមចូលរួម ចំនួន ៦០នាក់ រយៈពេលរៀនសូត្រចំនួន ២៩ថ្ងៃ ស្មើនឹង ១៧៤ម៉ោង លើមុខវិជ្ជាចំនួន ០៦ ដោយហ្វឹកហាត់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង រួមមាន៖ ការរក្សាសណ្តាប់ធ្នាប់, ការប្រើប្រាស់សម្ភារៈរក្សាសណ្តាប់ធ្នាប់, លំហាត់របៀប, ការសង្រ្គោះបឋម, វិធានការបង្ការការពារជំងឺកូវីដ-១៩, ការងារអប់រំចិត្តសាស្រ្ត។

 

ឆ្លៀតក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គសិក្សារៀនសូត្រទាំងអស់ ត្រូវយកចិត្តដាក់ត្រងត្រាប់ស្តាប់បទឧទ្ទេសនាមរបស់លោកគ្រូជំនាញ ខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកនូវចំណេះដឹង ក្នុងមេរៀនទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅលើទីលាន ដើម្បីពង្រឹងលើកកម្ពស់សមត្ថភាពគុណភាព ធានាឱ្យបានដល់ការរ៉ាប់រងនូវតួនាទី ភារកិច្ច និងប្រសិទ្ធិការងារ គោរពរាល់បទបញ្ជាវិន័យក្នុងម៉ោងសិក្សា រក្សាសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ពិសេសត្រូវចងចាំ និងចូលរួមអនុវត្តន៍យ៉ាងដាច់ខាតនូវទិសស្លោកដ៏មានតម្លៃរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ” ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ ” និង ” ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប “។