You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀប ដើម្បីត្រៀមរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀប ដើម្បីត្រៀមរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ

ក្រចេះ៖ ព្រឹកថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ ភូមិត្រពាំងស្រែ ឃុំ២ឆ្នូរ ស្រុកស្នួល ខេត្តក្រចេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀប ដើម្បីត្រៀមរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្រ្តីលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្រ្តីលើកទី៥ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ និងមន្ត្រីដែលមានការពាក់ព័ន្ធ។