តាកែវៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្ថរយះពេល៩ខែ និងលើកទិសដៅ ត្រីមាសទី៤ឆ្នាំ ២០១៦ ក្រោមអធិបតីភាព លោក
ឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ រងសេនាធិការដ្ឋាននាយការិយាល័យ ចំណុះអោយមន្ទីរទាំង ៥ មេបញ្ជាការ បញ្ជាការរង ក្រុង ស្រុក ស្នាក់ការ គោលដៅ សរុបចំនួន៦៥នាក់។
ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានមត្តិបើកអង្គ ប្រជុំដោយសង្កត់ធ្ងន់ទៅលើការអនុវត្តភារកិច្ចជំនាញ ក្នុងរយះពេល៩ខែ និងបានដាក់បញ្ជាអោយអង្គប្រជុំបើកកិច្ចពិភាក្សាដើម្បី រកចំណុចខ្លាំង និងខ្សោយ ដែលបានអនុវត្តកន្លងមក ។
នៅក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើរនិងដាក់ចេញនូវផែនការទិសដៅសំរាប់អនុវត្តបន្តរួមមាន :
១. អំពីការគោរពវិន័យរបស់អង្គភាព
២. បង្កើនការយកចិត្តទុកដាក់ក្នុងការ បង្ការ បង្ក្រាប និងសង្គ្រោះ
៣. ត្រូវពង្រឹងយន្តការនៃការក្តាប់ពត៌មានដើម្បីឈាន ទៅការបង្ក្រាបទាន់ពេលវេលា
៤. ការកសាងបន្ទាយ ជុំរុំជំរកស្នាក់នៅ
៥. ការសាមគ្គីភាពផ្ទៃក្នុង ។