You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញដឹកនាំប្រជុំរៀបចំសន្ទស្សន៍ផែនការហ្វឹកហ្វឺនកងរាជអាវុធហត្ថឆ្នាំ២០២៣

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញដឹកនាំប្រជុំរៀបចំសន្ទស្សន៍ផែនការហ្វឹកហ្វឺនកងរាជអាវុធហត្ថឆ្នាំ២០២៣

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំរៀបចំសន្ទស្សន៍ផែនការហ្វឹកហ្វឺនកងរាជអាវុធហត្ថឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ស្នងការ ស្នងការរង ខុទ្ធកាល័យ ការិយាល័យ សាលាទាំងពីរ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ។