កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ បំរើឱ្យការ ការពារយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានរយៈពេល១៩ថ្ងៃ(ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២)។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតី លោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការង តំណាងលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយបានការអញ្ជើញចូលរួមពី សំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង៨ នាយស្នាក់ការសន្តិសុខទាំង៤ និងនាយទាហាន នាយទាហានរងដែលជាសិក្ខាកាមផងដែរ។