ឧត្ដរមានជ័យ៖ អនុវត្តតាមគោលការណ៍ដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការណែនាំតាមដានជាប្រចាំពី លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏ដូចជាតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត បានបន្តខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃរបស់កងទ័ពបន្ថែមទៀត លើគោលរបបដែលមានស្រាប់ និងដើម្បីចូលរួមកាត់បន្ថយការទិញបន្លែត្រីសាច់ពីខាងក្រៅ។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក បានចិញ្ចឹមមាន់ ទា ក្ងានដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។