កោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងជូនដំណើរដល់នាយទាហានរង នៃកងរាជអាវុធហត្ថ ចំនួន០៤រូប ដែលត្រូវទៅចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាលជំនាញ បើកបររថយន្តជំនាន់ទី៣ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាជូនក្នុងម្នាក់ៗ ទទួលបាន៣០ម៉ឺនរៀលផងដែរ៕