តាកែវ៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកគីរីវង្ស ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំណុចរោងស័ង្គសីក្រោយផ្ទះស្ថិតភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី ។