ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ នាយ នាយរង នៅស្នាក់ការសន្តិសុខអូរស្មាច់ ចំនួន ២២នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ .ទឹកស៊ីអ៊ីវ និងទឹកត្រី ១យួរ សរុបថវិកាចំនួន ១,៨៧០,០០០រៀល។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង។