ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោ កឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យករណីស្នើសុំដោះដូរទីតាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាពចុះត្រួតពិនិត្យទីតាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។
សមាសភាពចូលរួមមាន៖ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ លោកឧត្តមសេនីយ៍ទោ នាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ លោកប្រធាននាយកដ្ឋានមហាផ្ទៃ ការពារជាតិ យុត្តិធម៌ និងស្ថាប័នធម្មនុញ្ញ នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្រ្តី លោកនាយការិយាល័យវិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃ ព្រមទាំងមន្ត្រីដែលមានការពាក់ព័ន្ធ។