ព្រៃវែង៖ រសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ប្រជុំពង្រៀងរបាយការណ៍ កិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០២២។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង។