You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ដល់នាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ដល់នាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងធ្វើការផ្តាំផ្ញើជូនដល់យោធិននៃកងរាជអាវុធហត្ថ ដែលទើបទទួលបានការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងថ្មីនាពេលនេះ ត្រូវបន្តយកចិត្តដាក់ ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត និងត្រូវចងចាំចូលរួមអនុវត្តន៍នូវទិសស្លោកដ៏មានតម្លៃរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។សមាសភាពចូលរួមមាន បញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ស្រីប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យនិងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៨ ផងដែរ។