You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងជូនយោធិននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងជូនយោធិននៃកងរាជអាវុធហត្ថ

បន្ទាយមានជ័យ: នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ។

ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងនាយទាហាន នៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធ ។

ក្នុងពិធីនោះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានធ្វើការសំណេះសំណាលផ្តាំផ្ញើដល់កងកម្លាំងក្រោមឱវាទទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះមេរោគកូវីដ-១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយពីយើងទេ និងបានដាក់ផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាឱកាសបើកយុទ្ធនាការក្នុងពេលឃោសនា និងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ។

 

លោកឧត្តមសេនីយ៍មេបញ្ជាការបានមានប្រសាសន៍ផ្ដាំផ្ញើបន្ថែមទៀតថា សូមឱ្យកងកម្លាំងទាំងអស់ដែលទទួលបាននូវសេចក្ដីសម្រេចតួនាទី និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូនយកទៅអនុវត្តឱ្យបានល្អប្រសើរផងដែរ ៕