រតនគិរី៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរិ បានអញ្ជើញប្រគល់ម៉ាស៊ីនព្រីធ័រចំនួន ០១ គ្រឿង និងកុំព្យូទ័រយួដៃចំនួន ០១គ្រឿងអាវយឺត ចំនួន ១០០, មួកចំនួន ១០០ និងថវិកាចំនួន ១,០០០,០០០រៀល សរុបថវិកាទាំងអស់ចំនួន ៤,៧៧០,០០០ រៀល ដែលជាការឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានប្រគល់ជូនដល់លោក មាឃ មី មេឃុំត្រពាំងក្រហម ស្រុកកូនមុំ និងសហការី ។ ក្នុងឱកាសនេះដែរលោក មាឃ មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ដែលបានចំណាយនៅថវិកាផ្ទាល់ខ្លួនទិញសម្ភារៈជូនរដ្ឋបាលឃុំត្រពាំងក្រហម ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំរើប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរដ្ឋបាលឃុំ លោកក៏បានជូនពរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីក្រោមឱវាទទាំងអស់ សូមជួបតែសេចក្តីសុខ មានបញ្ញាញាណវាងវៃ និងជួបប្រទះតែពុទ្ធពរទាំង៥ ប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។