កំពង់ឆ្នាំង៖ រសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែឧសភា លើកទិសដៅខែមិថុនា ឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្តិ ប្រកាសមុខតំណែង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរងលោកនាយ សេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ ក្នុងឱកាសនេះដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ បានបើកចែកនូវអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បើយកទៅប្រើប្រាស់ក្នុងរដូវវស្សារបានគ្រប់ៗគ្នាផងដែរ។