You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការ បង្ក្រាបបទល្មើសព្រៃឈើ

ត្បូងឃ្មុំៈ នៅវេលាម៉ោង០៩ និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើខេត្ត បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុចភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពត៌មានពី លោក វរសេនីយ៍ទោ អៀង ភារះ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត សាំយ៉ុង ពណ៍ ស ចំនួន០៣គ្រឿង
០២. ឈើប្រណិត ប្រភេទ បេង និងធ្នង់ ចំនួន ១,៧៤២៦ម៉ែត្រគូប។

បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
%e1%9e%85%e1%9f%a1

%e1%9e%85%e1%9f%a2

%e1%9e%85%e1%9f%a3

%e1%9e%85%e1%9f%a4

%e1%9e%85%e1%9f%a5