You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ដឹកនាំក្រុមការងារចូលរួមបុណ្យសព លោក អនុសេនីយ៍ត្រី ឡេង សោភ័ណ្ឌ

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ដឹកនាំក្រុមការងារចូលរួមបុណ្យសព លោក អនុសេនីយ៍ត្រី ឡេង សោភ័ណ្ឌ

កណ្តាល៖ ព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ​ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារចូលរួមបុណ្យសព លោក អនុសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ដែលបានទទួលមរណៈភាពដោយរោគាពាធនៅវេលាម៉ោង ២២ និង ៥២នាទី ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុក ខ្សាច់កណ្តាល ខេត្តកណ្ដាល។ ក្នុងឱកាស នោះលោក មេបញ្ជាការរង និងក្រុមការងារ កងរាជអាវុធហត្ថខេត្តក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ជូនដល់គ្រួសារសពផងដែរ ។