តាកែវ៖ ព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមេសា លើកទិសដៅឧសភា ឆ្នាំ២០២២ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ដោយមានការការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក លោកប្រធានស្នាក់ការសន្តិសុខផងដែរ។
ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ បានបើកចែកនូវអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បើយកទៅប្រើប្រាស់ក្នុងរដូវវស្សារបានគ្រប់ៗគ្នាផងដែរ។