You are currently viewing ឧត្តមសេនីយ៍ឯក សេង សុង ដឹកនាំប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យករណីស្នើសុំដោះដូរទីតាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម

ឧត្តមសេនីយ៍ឯក សេង សុង ដឹកនាំប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យករណីស្នើសុំដោះដូរទីតាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យករណីស្នើសុំដោះដូរទីតាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាពចុះត្រួតពិនិត្យទីតាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ។សមាសភាពចូលរួមមាន៖ លោក អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ លោកឧត្តមសេនីយ៍ទោ នាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ លោកប្រធាននាយកដ្ឋានមហាផ្ទៃ ការពារជាតិ យុត្តិធម៌ និងស្ថាប័នធម្មនុញ្ញ នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្រ្តី លោកនាយការិយាល័យវិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកប្រធាននាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ នៃអចលនទ្រព្យ លោកអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត៕