ព្រៃវែង៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិយិនបា (ប្រទេសវៀតណាម) លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង និងជាប្រធានក្រុមការងារ តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ កងរាជអាវុធហត្ថព្រៃវែង ចូលរួមកិច្ចប្រជុំពង្រៀងរបាយការណ៍ កិច្ចសហប្រតិបត្តិការ ជាមួយលោក វរសេនីយ៍ឯក វៀន ថាន់វ៉ា មេបញ្ជាការរង កងទ័ពការពារព្រំដែនខេត្តដុងថាប់ រវាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ បញ្ជាដ្ឋានកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០២២ សមាសភាពអញ្ជើញចូលរួមចំនួន ១៤ នាក់ ក្នុងនោះភាគីខាងកងទ័ពការពារព្រំដែនខេត្តដុងថាប់ ចំនួន ០៧ នាក់ ភាគីខាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន ០៧ នាក់ នៅច្រកទ្វារអន្តរជាតិយិនបា (ប្រទេសវៀតណាម) បន្ទាយចក្រី ( កម្ពុជា ) ។