ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី យឹម យ៉េន នាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានធ្វើការផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងបរិវេនទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកនាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។