ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្រុមការងារស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ី វណ្ណា នាយការិយាល័យគ្រឿងយន្ត និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពមធ្យោបាយ យានយន្ត ដែលស្ថិតនៅក្នុងបញ្ជីគ្រប់គ្រងរបស់មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។