រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការការពារ ការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២។
ពិធីនេះដែរមានការអញ្ជើញចូលរួមស្ដាប់ពីសំណាក់លោករងសេនាធិការ, លោកប្រធាន,អនុប្រធានមន្ទីរ, នាយការិយាល័យ, មេបញ្ជាការ, មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ ប្រធានស្នាក់ការទាំង៦ និងនាយ នាយរងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់។