កណ្តាល ៖ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក អនុសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ដែលបានទទួលមរណៈភាពដោយរោគាពាធ កាលពីថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២២។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅភូមិព្រែកដូនហែម ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្តាល។
ក្នុងឱកាសនោះដែល លោកមេបញ្ជាការ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលបានមកពីមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាល ជូន ដល់ក្រុមគ្រួសារសពផងដែរ ។