រតនគិរី៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគីរី នៅវេលាម៉ោង ២០ និង ១៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការចុះស្រាវជ្រាវរុករក និងប្រទះឃើញវត្ថុតាងឈើចំនួន ១៧ដុំ (ពុំទាន់ធ្វើការវាស់វែង) ដែលប្រជាពលរដ្ឋបានដឹកមកទំលាក់ក្នុងចំការស្វាយចន្ទីត្រង់ចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
បច្ចុប្បន្នវត្ថុតាងបានដឹកយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។