សៀមរាប៖ ថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប គណកម្មការត្រួតពិនិត្យយានយន្ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ី វណ្ណា នាយការិយាល័យយានយន្តដឹកជញ្ជូន ស្នងការដ្ឋាន សម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ឯក ហម សុខសាន្ត មេបញ្ជាការ រងទទួលការងារសម្ភារបច្ចេកទេស បានត្រួតពិនិត្យឯកសារស្នើសុំកាត់យានយន្ត និងចុះត្រួតពិនិត្យយានយន្តជាក់ស្តែង។