ភ្នំពេញៈព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យប្រវត្តិរូបអតីតភាព អាវុធហត្ថដែលបានចូលបំរើប្រទេសជាតិកាលពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ នាង សុជី ស្នងការ ស្នងការដ្ឋានផែនកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដោយមានវត្តមានពីលោក ឧត្តមសេនីយ៍ទោ សុខ ប៊ុនថន នាយរងនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ព្រមទាំង ឧត្តមសេនីយ៍ នាយ នាយរងការិយាល័យ មកពីអគ្គបញ្ជាការ ជើងគោក ជើងទឹក ជើងអាកាស និងរួមទាំងគណៈកម្មការក្រុមការងាររៀបចំគោលនយោបាយ នៃកងយោធពលខេមរភូមិន្ទ និងនាយ នាយរងអាវុធហត្ថ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ស្នងការទាំង៨ចំណុះ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួនសរុប១០៦នាក់ ។ លោកឧត្តមសេនីយ៍ទោ សុខ ប៊ុនថន នាយរងនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររៀបចំគោលនយោបាយយោធិន នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា៖ជាក់ស្តែងថ្នាក់ឧត្តមសេនីយ៍គឺមាន៥ចំណុចដែលត្រូវទទួលឋានន្តរសក្កិឧត្តមសេនីយ៍៖
១.នាយសេនាធិការរងភូមិភាគ
២.មេបញ្ជាការរងកងពលតូច
៣.មេបញ្ជាការរងស៊ុបតំបន់ប្រតិបត្តិការសឹក
៤.មេបញ្ជាការកងការពារព្រំដែន
៥.នាយសេនាធិការរងបញ្ជាការដ្ឋានចំណុះអោយអគ្គមេបញ្ជាការ។ ដោយឡែកថ្នាក់វរសេនីយទោចុះគឺៈត្រូវបានផ្តល់ជូនមួយសក្កិដោយមិនគិតអំពីមុខងារនិងតួនាទីឡើយ។ចំណែកមេបញ្ជាការកងរាជអាវុធហត្ថថ្នាក់ស្មើគ្នាមេបញ្ជាការស៊ុបដែរក៏ប៉ុន្តែមេបញ្ជាការរងស៊ុបគឺស្មើមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។
នៅក្នុងឱកាសនោះដែរ!ឯកឧត្តម.ឧត្តមសេនីយ៍ទោនាងសុជីវីនាយស្នងការ.ស្នងការដ្ឋានផែនកសាងកម្លាំងបានមានប្រសាសន៍ថា៖សូមអោយនាយ នាយរងកងរាជអាវុធហត្ថ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត និងស្នងការទាំង៨ ចំណុះទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ត្រូវយកឯកសារយោធិននិងប្រវត្តិរូបរបស់ខ្លួនដែលអស់លោកបានសរសេរកត់ត្រានៅថ្ងៃខែឆ្នាំកំណើតចូលបំរើកងទ័ពកាលពីឆ្នាំ១៩៧៩រហូតដល់សព្វថ្ងៃនេះយកមកជូនគណៈកម្មការក្រុមការងាររបស់ក្រសួងការពារជាតិដើម្បីអោយគណៈកម្មការក្រុមការងារងាយស្រួលត្រួតពិនិត្យអំពីជីវប្រវត្តិរូបសង្ខេបរបស់លោកអ្នកទាំងអស់គ្នា៕
