រតនគិរី៖ នៅវេលាម៉ោង ១៤ និង២០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការចុះស្រាវជ្រាវរុករក និងប្រមូលវត្ថុតាងឈើប្រភេទបានចំនួន ០៧ដុំដែលជនមិនស្គាល់អត្តសញ្ញាណបានដឹក មកទម្លាក់ក្បែរចំការកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី ។
បច្ចុប្បន្នវត្ថុតាងខាងលើក ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹក ជញ្ជូនមករក្សាទុកបណ្ដោះអាសន្ននៅមូលដ្ឋាន រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើបន្ត។