កោះកុង៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញាអមសាលាតំបូងខេត្តកោះកុង វេលាម៉ោង ២០:៣០ នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកោះកុង ដឹកនាំដោយលោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ហាក់ ស្មាន (ហៅអ៊ួ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខែ្មរឥល្លាម សញ្ជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅភូមិកើតហេតុខាងលើ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៦កញ្ចប់ និងថង់វេចខ្ចប់ព្រមទាំងឧបករណ៍សំរាប់ជក់មួយចំនួន, ទូកមាន់ចែ ០១គ្រឿង,ទូរស័ព្ទ ៤គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនិតិវិធី។