កំពត៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ព្រឹកថ្ងៃទី២៣ ខែឧស ភាឆ្នាំ ២០២២ លោក វរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពត តំណាងលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានអញ្ជើញបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយ ទាហាន នាយទាហានរង និងពលអាវុធហត្ថខេត្ត។