ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងជាប្រធានក្រុមជនបង្គោលក្រុមការងារបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានអញ្ជើញធ្វើបទឧទ្ទេសនាម និងផ្សព្វផ្សាយពាក់ព័ន្ធនឹងនីតីវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ ជូនដល់នាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។