You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ បិទវគ្គហ្វឹកហ្វឺនបំប៉នការងារជំនាញកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី នុត នន្ទ បិទវគ្គហ្វឹកហ្វឺនបំប៉នការងារជំនាញកងរាជអាវុធហត្ថ

ស្វាយរៀង៖ រសៀលថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារជំនាញកងរាជអាវុធហត្ថ វគ្គ២ ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង បានមានមតិផ្តាំផ្ញើដល់នាយទាហាន នាយទាហានរងដែលជាសិក្ខាកាមទាំងអស់ ក្រោយពីបានបញ្ចប់វគ្គនេះទៅត្រូវយកចំណេះដឹងទៅអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យចំទិសដៅ ពិសេសត្រូវគោរពបទបញ្ជា វិន័យ មានគុណធ៌ម សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អនិងមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋានពិសេសជាមួយប្រជាពលរដ្ឋ ជៀសវាងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ។